ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលអោយអ្នកបើកបរម៉ូតូ ១នាក់ស្លាប់
ភ្នំពេញ ៖ នៅវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រវាងរថយន្ត និងម៉ូតូ នៅចំណុចផ្លូវ៣០ម៉ែត្រ ច្រកចូលបុរីជ៉ីបម៉ុង ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូ ១នាក់ស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញណ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូម៉ាកស្កូបពីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១GN-១៤១១ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើក៏ត្រូវរថយន្តដឹកខ្សាច់ម៉ាក DOND FENG ពណ៍ ស គ្មានផ្លាកលេខ បុកពីក្រោយម៉ូតូជនរងគ្រោះ និងកិនស្លាប់នៅកន្លែងកើតហេតុ ចំណែកជនបង្កបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន: ម៉ូតូ និងរថយន្តបង្ក ខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ស្នងនគរបាលរាជធានីភ្នំពេញ កំពុងវាស់វែងយកទៅរក្សាទុកដើម្បីបន្តនិតិវិធី៕