ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួន រាល់ជនដែលយកឈ្មោះឯកឧត្តម ទៅធ្វើរឿងខុសច្បាប់
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺ ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។
យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ។”
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃចន្ទ ទី២៧ ខែមីនានវថា “ស្ដាប់ ហ៊ុន ម៉ាណែត លើកឡើងពីជនឆ្លៀតឱកាសមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំង ម៉ាណែត ផ្ទាល់ ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត”៕