រដ្ឋបាលខណ្ឌ7មករា និង រដ្ឋបាលខណ្ឌទួលគោក ផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ
ខេត្តព្រះវិហារ៖ការផ្សារភ្ជាប់គ្នារវាងសមរភូមិមុខនិងសមរភូមក្រោយគឺជាកត្តាមួយមិនអាចខ្វះបានឡើយហើយក៏ជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារនៅបូរណភាពទឹកដី។
ដើម្បីឆ្លើយតបនិងលើកកម្ពស់ដល់ជីវភាពកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រុំដែននាតំបន់ប្រាសាទព្រះវិហារកម្ពុជា.ថៃដោយកាលពីព្រឹកថ្ងៃទី27ខែមិនាឆ្នាំ2023នេះគណៈប្រតិភូខណ្ឌ7មករាដែលដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ និង ខណ្ឌទួលគោកដឹកនាំដោយលោកជា ពិសី និង សហការីបានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមានថវិកា និងគ្រឿងបរិភោគព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀតទៅប្រគល់ជូនដល់វរៈកងទ័ពនៅវរៈសេនាតូចអន្តរាគមន៍លេខ393នៅតំបន់ប្រសាទព្រះវិហារនៃខេត្តព្រះវិហារ ។
ឆ្លៀតក្នុងឱកាសនោះថ្នាក់ដឹកនាំគណៈប្រតិភូខណ្ឌទាំង2ខាងលើបានមានមតិលើកឡើងថាទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក៏ថ្នាក់ដឹកនាំខណ្ឌទាំង2និងមន្រ្តីរាជការនៅសាលាខណ្ឌទាំង2គឺ7មករានិងទួលគោកនៃរាជធានីភ្នំពេញព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅតែនឹករលឹកនិងចងចាំជានិច្ចនូវគំរូវីរភាពរបស់កងទ័ពកម្ពុជា ៕
