ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីស័ក្ត៤នៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀន​ ក២ ម្នាក់ បានដកភ្លើងបាញ់ខ្លួនឯងចំ

69

 

ភ្នំពេញ ៖ បុរសជាមន្ត្រីស័ក្ត៤ម្នាក់ នៅអគ្គស្នងការនគរបាលជាតិ ក្នុងមន្ទីរប្រឆាំងគ្រឿងញៀន ក២ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្តាលឲ្យស្លាប់ ព្រោះតែខ្លួនមានជំងឺប្រចាំកាយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង១៥នាទីរំលងអធ្រាត្រចូលថ្ងៃទី ២៨ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ តួនាទីបំរើការងារ នៅក្នុងអគ្គស្នងការនគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ក២ រស់នៅផ្ទះកើតហេតុខាងលើ តាមបណ្ដោយផ្លូវបេតុង៥៣BT ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ ត្រូវជាប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់បានសម្រាកនៅខាងលើផ្ទះ ចំណែកឯបុរសរងគ្រោះត្រូវជាបងសម្រាកនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង លុះមកដល់ម៉ោងកើតហេតុខាងលើ ប្រមាណជា២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ រូបគាត់ក៏បានឮស្នូសម្លេងកាំភ្លើងផ្ទុះមួយគ្រាប់ ភ្លាមនោះដែរ រូបគាត់ក៏បានភ្ញាក់ រួចចុះពីលើផ្ទះរត់មកមើលស្រាប់តែឃើញបុរស ត្រូវជាបងបានបាញ់ខ្លួនឯងចំសៀតផ្កា ចំនួនមួយគ្រាប់ស្លាប់នៅលើគ្រែក្រោមដើមស្វាយបាត់ទៅហើយ បន្ទាប់មករូបគាត់ក៏បានទាក់ទងទៅប្រពន្ធនិងកូនរសបស់គាត់ឲ្យដឹង រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី១ ចុះមកទីតាំងកើតហេតុយកខ្សែហ៊ុំព័ទ្ធជុំវិញសពរង់ចាំជំនាញចុះមកពិនិត្យបន្ត។

ប្រភពបន្តពីបុរសត្រូវជាប្អូនជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ដោយជនរងគ្រោះមានជម្ងឺរ៉ាំរ៉ៃនៅក្នុងខ្លួន ដូចជាថ្លើម ក្រពះ និងពោះវៀន ហើយមិនចង់ឲ្យក្រុមគ្រួសារ ពិបាកដោយសារគាត់ ទើបគាត់ដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតែម្តង។

បន្ទាប់ពីការហេតុខាងលើកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ ចុះមកដល់រួចក៏យកខ្សែហ៊ុំព័ទ្ធជុំវិញសព និងបានទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញកោសល្យវិច័យ ដើម្បីឲ្យចុះពិនិត្យទៅលើសពបន្តរួចធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង