ម្ដាយប្រេីកូនឲ្យទៅទិញថ្នាំ ពេលមកវិញម្ដាយស្លាប់ចោល
ភ្នំពេញ ៖ ស្ត្រីមេម៉ាយប្ដីស្លាប់ចោលម្នាក់ ដែលជាអ្នកប្រកបរបររេីសអេតចាយចិញ្ចឹមកូនស្រីម្នាក់ក្នុងបន្ទុក និងមានជម្ងឺប្រចាំកាយយូរឆ្នាំហេីយ មិនមានលទ្ធភាពទៅព្យាបាលទេ ខណៈពេលមិនស្រួលខ្លួនគាត់បានប្រេីកូនស្រីឲ្យទៅទិញថ្នាំអោយលេប លុះពេលកូនស្រីទៅទិញថ្នាំហេីយត្រលប់មកវិញ ស្រាប់តែម្ដាយដេកស្លាបបាត់ទៅហេីយ និងមិនមានលទ្ធភាពយកសពម្ដាយទៅបូជាទេ ហេតុការណ៍នេះស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ៕