ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ សង្កត់លើបុរសម្នាក់ស្លាប់

33

 

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្ត សៀមរាប បានចេញរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាព ក្នុងគ្រោះឧបទ្ទវហេតុ ភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប ។

កាលពីវេលាម៉ោង ១៧៖២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។

ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សេចក្ដីរាយការណ៍បឋមពីខេត្តសៀមរាប បានឲ្យដឹងថា ក្រៅពីបំផ្លាញនូវរោងពិពរណ៍ហើយនោះ ក៏មានការរលំស្លាកប៉ានណូកាត់ទទឺងផ្លូវផងដែរ បណ្ដាលឲ្យត្រូវរថយន្ដ និងម៉ូតូរបស់អ្នកធ្វើដំណើរជាច្រើនគ្រឿង។ បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍រលំស្លាកប៉ានណូនេះ ក៏មានបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង