ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វីរនារីដោះមីនខេត្តស្វាយរៀង ២រូប គោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុកគ្រួសារអ្នកដោះមីន

82

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សួរសុខទុក្ខវីរនារីអង្គភាពដោះមីនស្វាយរៀងចំនួន ២រូប នារសៀល​ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាន ផ្តាំផ្ញើរការសាកសួរ​សុទទុក្ខ ពីសំណាក់​សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់នារីដោះមីនទាំងពីររូប ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខនិងសុខុមាល ភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរដល់វីរនារដោះមីន និងសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីទាំងពីររូប ដែលមានស្នាដៃល្អ និងបានចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការបោសសម្អាតមីននៅខេត្តស្វាយ រៀងកន្លងមក។ បន្ទាប់មក​លោកជំទាវក៏​បានប្រគល់ផ្ទះ ១ខ្នង និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀល រួមជាមួយសម្ភារ:ប្រើប្រាស់មួយចំនួន ជូន លោកស្រី គង់ សារឿន បច្ចុប្បន្នស្នាក់នៅ ភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និង ជូន ថវិកាចំនួន២លានរៀល រួមជាមួយ​សម្ភារៈប្រើប្រាស់មួយចំនួន ដល់ លោកស្រី អ៊ុង យឿន បច្ចុប្បន្នស្នាក់ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ស្ថិតក្នុងឱកាសនោះលោកស្រី គង់ សារឿន និង លោកស្រី អ៊ុង យឿន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរអំពីសុខទុក្ខ និងបានជួយដោះ ស្រាយ ការលំបាកដល់គ្រួសារគាត់ទាំងពីរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង