ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកខៀវ កាញារីទ្ធ ៖ កម្ពុជាមានទីភ្នាក់ងារព័ត៌មាន,ការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេសចំនួន ១៧អង្គភាព ដែលបង្ហាញពីការបើកទូលាយសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិ

75

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាឱកាសអញ្ជើញបើកសន្និបាតបូកសរុបផលទ្ធផលការងារឆ្នាំ៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣- ២០២៨ របស់ក្រសួងព័ត៌មាន បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះថា ៖ នៅកម្ពុជា បច្ចុប្បន្ននេះ មានទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យ តំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបមានចំនួន ៥១អង្គភាព។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា សមិទ្ធផលទាំងនេះ បានបង្ហាញអំពីការបើកទូលាយសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ព្រមទាំងសក្តានុពលសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងកម្ពុជា។
ក្នុងឱកាសនោះ ដោយអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានមួយ នៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជាក់ស្តែងបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន ៦៦១អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៨៧៨អង្គភាព វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២១ស្ថានីយ ទូរទស្សន៍ផ្សាយ ផ្ទាល់មានចំនួន ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ ទូរទស្សន៍ផ្កាយរណបមានចំនួន ២ស្ថានីយ (Sky One និងតេជោ DTV) ទូរទស្សន៍ឌីជីថល(Pay TV) មានចំនួន៤ស្ថានីយ និងទូរទស្សន៍ ប្រភេទ OTT(OverThe-Top) មាន៦ស្ថានីយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់ នៅគ្រាយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ ដែលបានរាប់បញ្ចូលអ្នកសារព័ត៌មាន ជាក្រុមអាទិភាព ដោយទទួលាបានការចាកវ៉ាក់ សាំងបង្ការជំងឺកូវីដ១៩។ ដូច្នេះ អ្នកសារព័ត៌មាននៅកម្ពុជា មានការទទួលស្គាល់ និងការគោរពបានយ៉ាងល្អពីសំណាក់រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋចាដើម។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាង ត្រចះត្រចង់ជាច្រើន គឺបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី១០-១៤ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» នៅខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានការចូលរួមពីប្រតិភូបរទេស និងអ្នកកាសែតជាតិ-អន្តរជាតិចំនួន៦០០ នាក់ មកពីបណ្តាប្រទេសចំនួន៤២៕ សំរិត

អត្ថបទដែលជាប់ទាក់ទង