ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ស្នើដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

74

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ធ្វើការពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ទាំងបីនោះមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ
២-សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង