ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ពី​ជន​រងគ្រោះ​តាម​ផ្លូវ​សាធារណៈ​

85

ភ្នំពេញ៖ ដោយ​គិត​គូរ​ពី​សុខ​ទុក្ខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​សុខ​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានបន្ត​​ដឹកនាំ​កង​កម្លាំង​ទាំងយប់ទាំងថ្ងៃ​ ចេញ​ល្បាត​ពួន​ស្ទាក់​បង្ការ​ បង្ក្រាប​ បទ​ល្មើស​ ឆក់​ ប្លន់​ ក្មេង​ទំនើង​ នានា​ ដេីម្បី​កុំ​អោយ​កេីត​មាន​ឡើង​ក្នុង​មូលដ្ឋាន​​។

នៅ​រសៀល​ថ្ងៃ​ទី​ ០៥​ ខែ​ មេសា​ ឆ្នាំ​ ២០២៣​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ទី​០១​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រងគ្រោះ​តាម​ផ្លូវ​សាធារណៈ​ ក្នុងភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​០១​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

ក្នុង​នោះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ទោ​ ហេង​ រតនា​ ស្នងការ​រង​នគរបាល​រាជធានីភ្នំពេញ​ ​ទទួល​បន្ទុក​ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ទី​០១​ចំនួន​ ២០០,០០០៛(ម្ភៃម៉ឺន​រៀល​) ជាការ​លើក​ទឹកចិត្ត​ដល់​កង​កម្លាំង​​ដែល​ខិតខំ​ប្រឹងប្រែង​ ពុះពារ​គ្រប់​ឧបសគ្គ​បង្ក្រាប​បទ​ល្មើស​ ដេីម្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រស់​នៅ​បាន​សុខ​ក៏​ដូច​ជួយ​សង្គម​ជាតិ​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង