ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អត្តលេខ ០៧៥៥៥៥ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ។
គួរបញ្ជាក់ថា លោកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ៕
