ការប្រកួតបាល់ទាត់កម្ពុជា និងទីម័រខាងកើត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិអូឡាំពិក
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនាការប្រកួតបាត់ទាត់ (បុរសពូល A) រវាងកម្ពុជា និងទីម័រខាងកើត។
សូមជម្រាបថា បន្ទាប់ពីបួសមុខភ្លើង និងរៀបចំពិធីបុណ្យសពមាតាកាលពីយប់ម្សិលម៉ិញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះបំពេញការងារតាំងពីព្រឹកព្រលឹមដើម្បីដង្ហែព្រះអគ្គិជ័យកីឡា និងចុះពិនិត្យការប្រកួតកីឡាស៊ីហ្គេម ដោយឡែកពេលរសៀលចូលរួមពិធីបុណ្យទិក្ខិណានុប្បទានគម្រប់៧ថ្ងៃជូនមាតា និងបន្តចុះពិនិត្យការងារការប្រកួតកីឡាស៊ីហ្គេមនៅពេលយប់ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីការរង់ចាំអស់រយៈពេល៦៤ឆ្នាំ៕



