បញ្ជូនជនសង្ស័យពីរនាក់ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់អក្សរ(WY)ចំនួន១២១២គ្រាប់ទៅតុលាការ
បន្ទាយមានជ័យ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ខែមេសា បានបញ្ជូនជនសង្ស័យពីរនាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់អក្សរ(WY)ចំនួន១២១២គ្រាប់ទៅតុលាការ។
សូមរំលឹកផងដែលថា នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩និង ០០នាទី យោងតាមចង្អុលបង្ហាញរបស់លោក វរសេនីយ៍ឯក សៅ សារឿន បានបញ្ជាឲ្យ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតថាមានមនុស្សប្រុស ស្រីចេញចូលបន្ទប់ជួលមួយកន្លែងសង្ស័យ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដែរស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានទៅដល់ឃាត់ខ្លួនបានជនសង្ស័យបានម្នាក់
១.ឈ្មោះ អឿន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ។
-ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញមាន៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣ កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន ៧០គ្រាប់។
ក្រោយមកទៀត វេលាម៉ោង ០០:២០នាទី ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ ឈូ ឈៀក (ហៅ ទី)ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ នៅចំណុចមុខកាស៊ីណូ(ហ្គ្រេន ទីង)ដែរស្ថិត នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញមាន៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំល្មម និង០៤កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន(១២១២គ្រាប់) លាយ(ថ្នាំគ្រាប់ពណ៌ ប៉ៃតងចំនួន១២គ្រាប់)។
៣.ដែកកេះ០១។
៤.កាបូបស្ពាយជំហៀងមួយ។
៥.ទូរស័ព្ទដៃមួយគ្រឿង ។
ជំនាញបានឃាត់ខ្លួន ដើម្បីបន្តស្រាវជ្រាវ និងកសាងសំនុំរឿងបញ្ជូនតាមនិតិវិធី៕
