ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ពីរផ្សេងទៀត បានឆ្លងផុត ព្រឹទ្ធសភា

214

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ៥៧រូប។

ក្នុងកិច្ចប្រជុំនេះ ព្រឹទ្ធសភាបានឱ្យយោបល់ឯកភាពទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖

ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ
ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤៖

អត្ថបទដែលជាប់ទាក់ទង