អគ្គិភ័យកំពុងឆេះឃ្លាំងអេតចាយ យ៉ាងសន្ធោសន្ធៅ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យកំពុងឆេះឃ្លាំងស្ដុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
