ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី អះអាងពីការដណ្ដើមគ្រប់គ្រង ទីក្រុងបាកមូត បានទាំងស្រុង

74

មូស្គូ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានអះអាងថាទាហានរបស់លោកបានគ្រប់គ្រង ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន បានទាំងស្រុងហើយ ក្រោយការវាយប្រយុទ្ធបង្ហូរឈាមអស់រយៈពេលរាប់ខែមកនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា​ ឆ្នាំ២០២៣។

លោក Yevgeny Prigozhin ធ្វើការកត់សម្គាល់ខាងលើ ក្នុងវីដេមួយបង្ហោះលើបណ្ដាញតេឡេក្រាម នៅថ្ងៃសៅរ៍នេះ។ ក្នុងវីដេអូនោះដែរ ថៅកែក្រុមហ៊ុនទាហាន ស៊ីឈ្នួលរុស្ស៉ីរូបនេះដោយមានទាហានឈរនៅពីក្រោយកាន់ទង់ជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ទីក្រុងបាកមូតត្រូវបាន ដណ្ដើមយកទាំងស្រុង»

ប៉ុន្តែ ខាងភាគីអ៊ុយក្រែនបាននិយាយដែរថាការវាយប្រយុទ្ធគ្នានៅតែបន្តធ្វើឡើងនៅឡើយ ហើយការអះអាងរបស់លោក Prigozhin ធ្វើឡើងចំពេលលោក ហ្សេលេនស្គី កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុ​ន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងហ៉ីរ៉ូស៊ីម៉ា៕

Founder of Wagner private mercenary group Yevgeny Prigozhin makes a statement as he stand next to Wagner fighters in an undisclosed location in the course of Russia-Ukraine conflict, in this still image taken from video released May 5, 2023. Press service of “Concord”/Handout via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. NO RESALES. NO ARCHIVES. MANDATORY CREDIT.

អត្ថបទដែលជាប់ទាក់ទង