លោក ជា ប៉ូច ធ្វើលិខិតសុំទោសជូនសម្ដេចតេជោ ហ៊ុន សែន តែត្រូវសម្ដេចបដិសេធ, សម្ដេចក៏បានលាតត្រដាងគម្រោងអាក្រក់របស់ ជា ប៉ូច
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានលាតត្រដាងអ្វីដែលជាគម្រោងរបស់លោក ជា ប៉ូច និងលិខិតរបស់លោក ជា ប៉ូច ផ្ញើដើម្បីសុំទោសសម្ដេចតេជោ តែត្រូវបានសម្ដេចបដិសេធមិនទទួលយកឡើយ។
តាមរយៈ Telegram សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា ក្រុមរបស់លោក ជា ប៉ូច បម្រុងធ្វើលិខិតបដិសេធចំពោះការចុះផ្សាយរបស់បណ្ដាញព័ត៌មាន ពាក់ព័ន្ធអ្វីដែលខ្លួនបានលើកឡើងរឿងទម្លាក់សម្ដេចតេជោ។
ខាងក្រោមនេះ ជាសាររបស់សម្ដេចតេជោ ហ៊ុន សែន៖
រឿងជា ប៉ូចបានកើតឡើងច្រើនថ្ងៃហើយ
រាប់ទាំងជា ប៉ូចសរសេរលិខិតមកសុំទោស
ខ្ញុំកាលពីថ្ងៃ១៥ឧសភា២០២៣។
ទាំងសារសម្លេងជា ប៉ូចទាំងលិខិតជា ប៉ូច
សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ហ៊ុន សែនឲ្យបាន។
ប្រាប់ទៅជា ប៉ូចថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការ
ពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ១៥ឧសភា
២០២៣។តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើ
នៅច្រើនកន្លែង ច្រើនប្រទេសដែលមាន
ឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬ
ផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែល
ខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។
ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។
ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ
ប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា?
ដើម្បីខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែង
ខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។
នៅមានរឿងដែលអាក្រក់មួយទៀតដែល
មនុស្សក្នុងបក្សរៀបចំឡើងជាលិខិត
បដិសេដ្ឋលើការផ្សាយរបស់ហ្វ្រេសញូ
Fresh newsដែលដាក់ថ្ងៃ១៤ឧសភា
២០២៣ដើម្បីឲ្យជា ប៉ូចចុះហត្ថលេខា។
យោងតាមពង្រាងលិខិតនេះគេមាន
គោលបំណងវាយប្រហារលើអង្គភាព
Fresh newsនិងរក្សាកិត្តិយសគេទាំង
បំពានដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។
តាមព័ត៌មានដែលយើងទទួលបានលិខិត
នេះត្រូវបានព្រាងឡើងដោយលោក
សេង ម៉ាឌីដែលខ្ញុំសុំលោកសេង ម៉ាឌី
ធ្វើការពន្យល់។
ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណី
ទាំងករណីជា ប៉ូចទាំងករណីលិខិតបដិសេដ្ឋតែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា
២០២៣ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្ត
និងគណបក្សធ្វើការបកស្រាយអំពីលិខិត
បដិសេដ្ឋ។
សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិតជា ប៉ូចនិង
លិខិតបដិសេដ្ឋ៕

