ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះអគារមួយកន្លែង នៅជាន់ទី៧ខូចខាតទាំងស្រុង នៅក្រុងព្រះសីហនុ

49

(ព្រះសីហនុ)៖ នៅវេលាម៉ោង៥:៣៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អគារមួយកន្លែងត្រូវអគ្គិភ័យឆេះផ្នែកខាងលើនៃអគារបង្ករការភ្ញាក់ផ្អើល ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយទទួលបានព័ត៌មានក្នុងហេតុការណ៍ខាងលើ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជារអោយដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត សហការ ជាមួយកម្លាំងកងរាជអាវុហត្ថ កំពង់ផែនិងកងអន្តរាគមន៍ពិសេសង៧០ ចុះទៅអន្តរាគមន៍ទៅទីតាំងកន្លែងកើតហេតុ យ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់ ដើម្បីជួយបាញ់ពន្លត់ និងមិនអោយមានការរាលដាលដល់អគារដទៃទៀត។

មកទល់នឹងពេលនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមឲ្យដឹងថា ប្រតិបត្តិការពន្លត់នេះប្រើពេលជិត២ម៉ោង ចំណែកក្នុងករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ រីឯសម្ភារៈនិងបន្ទប់អាគារជាន់ទី៧នោះខូចខាតទាំងស្រុង។

យ៉ាងណាមិញ សមត្ថកិច្ចជំនាញនៅមិនទាន់ស្រាវជ្រាវ និងបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការឆេះនេះបណ្តាលមកពីអ្វីនៅឡើយ ដោយបច្ចុប្បន្នកំពុងបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង