ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសលើកលែងបង់ថ្លៃសេវាសាធារណៈ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានលើកលែងការបង់ថ្លៃសេវាសាធារណៈ ។ ដូចខាងក្រោម៖ ១- ការផ្ដល់គោលការណ៍សាងសង់ និងពោលការណ៍អភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់ លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទូស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការចំពោះសំណើសុំសាងសង់អគារ មន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ ។
២- ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះតម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ៣- ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។ ប្រការ២- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ៕ សំរិត