ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃចំនួន០៦នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពីបទប្រហឹង្សាមកលើពលរដ្ឋខ្មែរ

91

 

បន្ទាយមានជ័យ៖ ​ជនជាតិថៃចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហឹង្សាដោយចេតនាទៅលើពលរដ្ឋខ្មែរ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចផ្សារយួន ស្ថិតក្នុភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីមានបណ្តឹងពីជន រងគ្រោះជាពលរដ្ឋខ្មែរ ០៣នាក់ ជនសង្ស័យបង្កហឹង្សាជាជនជាតិថៃទាំង០៦នាក់ ត្រូវបានចាប់ខ្លួន មាន ៖ ១. ឈ្មោះSURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ, ២. ឈ្មោះNAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ,៣. ឈ្មោះPARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ, ៤. ឈ្មោះISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ, ៥. ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ, ៦. ឈ្មោះSITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ។

នគរបាលបានបញ្ជាក់ថា៖ នៅថ្ងៃកើតមានជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃបានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ។

នគរបាលក្រុងប៉ោយប៉ែត បានបន្តថា តាមបណ្ដឹងពលរដ្ឋខែ្មរទាំង០៣នាក់ ៖ ១. ឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថានៅថ្ងៃកើតហេតុ ខ្លួនជាមួយឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករជាងដែក បានជិះម៉ូតូសណ្ដោងរទះដឹកដែក ចេញពីបុរីសានហូរ ទៅរង្វង់មូលប៉ោយប៉ែត រួចជិះបត់មកវិញទៅខាងឆ្វេដៃ ខ្លួនបានលើកដៃរា សុំផ្លូវ ពេលនោះមានម៉ូតូផាស់អាប់មួយគ្រឿង ពណ៍ក្រហម ដឹកជនជាតិថៃឆ្លងតាមក្រោយចូលបានប្រហែល ១០ ម៉ែត្រ ពួកជនជាតិថៃ ចំនួន៣នាក់នោះបានចុះពីលើម៉ូតូ ធ្វើសកម្មភាពកាច់កញ្ចក់ និងបានដាល់ក្បាលពោះ ខ្លួនទាំង០២នាក់ ហើយពួកខ្លួនបានលើកដៃសំពះទើបពួកវាឡើងម៉ូតូវិញ បន្ទាប់មកខ្លួនបានជិះម៉ូតូតាមផ្លូវតែមួយស្រាប់តែដល់ចំនុចកើតហេតុខាងលើ ពួកវាបានរត់មកកាក់ម៉ូតូម្តងទៀត ហើយគប់ដុំថ្ម យកឈើជ្រុងមកវាយពួកខ្លួន ចំណែកអ្នកជិតខាងបានមកជួយឃាត់ក៏ត្រូវពួកវា វាយទៀត ខ្លួនត្រូវបានវា វាយមួយនឹងឈើជ្រុងបែកមួកសុវត្ថិភាព ត្រូវខ្នង ដៃ ស្មា។ ២. ឈ្មោះ ហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ខ្លួននិងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ បានដឹកដែក ដល់ចំនុចផ្លូវបត់ខ្លួនបានលើកដៃជាសញ្ញាស្រាប់តែមានម៉ូតូកង់បីដឹកជនជាតិថៃមួយក្រុម បានមើលមុខ ហើយស្រែកទៀតផង តែខ្លួនមិនបានតមាត់អ្វីជាមួយឡើយ រួចម៉ូតូកង់បីដឹកថៃនោះចេញទៅមុន ហើយខ្លួនក៏ជិះតាមពីក្រោយផ្លូវជាមួយគ្នា ពេលដល់ចំនុចផ្សារ យួន ស្រាប់តែជនជាតិថៃ បានយកដុំថ្ម គប់មកពួកខ្លួន តែត្រូវឈ្មោះម៉ៅ យកដៃរង ហើយបាន ឈប់ម៉ូតូ ចុះរត់តែម្ដង គ្នាវាបានកាន់ដំបងឈើជ្រុងមួយ បានវាយម៉ូតូ និងបានយកធុងទឹក បោក។ ៣. ឈ្មោះវ៉ាន គន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងតំណាងអោយប្អូនប្រុសបង្កើតឈ្មោះវ៉ាន កំសាន្ត អាយុ១៨ឆ្នាំ ដែលបានជួយឃាត់ ហើយត្រូវបានជនម្នាក់ក្នុងចំណោមជនជាតិថៃនោះ យកដុំឥដ្ឋ វ៉ៃក្បាលប្អូនប្រុសបណ្ដាលអោយបែកក្បាល ។

នគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ក្រោយពីការទទួលបណ្តឹងពីជនរងគ្រោះ និងសួរនាំជនសង្ស័យជាជនជាតិថៃទាំងប្រាំ០៦នាក់ បានឆ្លើយសារភាពពួកខ្លួនពិតជាបានស្ថិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។

បច្ចុប្បន្នជនជាតិថៃទាំង០៦នាក់ បានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង