លោកអធិការប៉ូលិសខណ្ឌព្រែកព្នៅ ចុះចែកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនិមួយៗទុកប្រើប្រាស់សម្គាល់ខ្លួន
ភ្នំពេញ៖ដោយអនុវត្តន៍តាមការណែនាំជាប្រចាំពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2023នេះលោកអធិការប៉ូលិសខណ្ឌព្រែកព្នៅ សុខ ហេង បានដឹកនាំកម្លាំងផ្នែកជំនាញនៃអត្តសញ្ញាណកម្ម ចុះចែកសន្លឹកអត្តសញ្ញាណប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ចំនួន ៧៧៨សន្លឹក.នាក់ ។
ខណៈពេលលោកអធិការប៉ូលិសខណ្ឌព្រែកព្នៅចុះចែកអត្តសញ្ញាណប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋនាឱកាសព្រឹកមិញនេះនៅតាមខ្នងផ្ទះពួកគាត់និមួយៗធ្វើអោយប្រជាពលរដ្ឋ គាត់សប្បាយចិត្តជាខ្លាំងនៅពេលទទួលបានអត្តសញ្ញាណប័ណ្ណយកមកប្រើប្រាស់សម្គាល់ខ្លួនហើយយកទៅប្រើប្រាស់តាមតម្រូវពួកគាត់ពិសេសប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះផងដែរ។
ប្រជាពលរដ្ឋថ្លែងកោតសរសើរដល់បងៗសមត្ថកិច្ចប៉ូលិសខណ្ឌ និង ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខណ្ឌព្រែកព្នៅក្នុងការជួយជំរុញដល់សមត្ថកិច្ចប៉ូលិសជំនាញនៃអធិការដ្ឋានខណ្ឌព្រែកព្នៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើបានរហ័ស និង បោះបានលឿន ងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់។
ហើយជាពិសេសជាងនេះទៅទៀតនោះគឺបងៗសមត្ថកិច្ចប៉ូលិសខណ្ឌគាត់យកប្រគល់ជូនដល់ដៃនៅតាមខ្នងផ្ទះនិមួយៗទៀត។
ជាមួយគ្នានោះផងដែរសមត្ថកិច្ចប៉ូលិសខណ្ឌព្រែកព្នៅដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានអត្តសញ្ញាណប័ណ្ណនៅពេលនេះសូមទុកដាក់អោយបានត្រឹមត្រូវចៀសវាងជ្រុះបាត់ឬខូច។ល។និង។ល។