ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ចុះពិនិត្យសកម្មភាពស្ដារប្រឡាយមេ ក្នុងការរំដោះទឹកភ្លៀងនារដូវវស្សា

34

 

ភ្នំពេញ៖ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2023នេះដោយបានសម្ដែងនូវក្ដីព្រួយបារម្ភពីការខូចខាតរាល់ហេដ្ឋារចនាសម្ព័នដូចជាផ្លូវថ្នល់នៅក្នុងមូលដ្ឋានបណ្ដាលពីទឹកភ្លៀងហូរដក់បង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ពិសេសនៅពេលយប់ព្រលប់នោះទើបលោកអភិបាលខណ្ឌព្រែកព្នៅដឹកនាំកម្លាំងចំណុះនិងជំនាញព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតដោយដាក់គ្រឿងចក្រចុះទៅកាយស្ដារប្រឡាយមេ១ខ្សែដែលមានប្រវែង បណ្តោយ១៣០០ម៉ែត្រ គុណទទឹង១ម៉ែត្រ មានជំរៅ១ម៉ែត្រដែលអមតាមបណ្តោយផ្លូវឡុងឈិនរហូតដល់មហាវិថីឈ្នះ ឈ្នះ ។

បើតាមដឹងពីមន្រ្តីដែលចុះទៅជាមួយលោកអភិបាលខណ្ឌបានប្រាប់អោយដឹងថាអស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយនៅចំណុចផ្លូវខាងលើនោះតែងតែមានក្រុមឈ្មួញរកសុីដឹកអាចម៍ដីតាមឡានដោយបើកបរបោះពួយយ៉ាងលឿនដូចហោះគ្មានប្រណីឆ្លងកាត់ផ្លូវថ្នល់ខាងលើនោះធ្វើអោយមានការធ្លាក់ជ្រុះអាចម៍ដីមកលើផ្លូវរួចហូរធ្លាក់ចូលប្រឡាយមេពេលមានមេឃភ្លៀងធ្លាក់មកម្ដងៗនោះធ្វើប្រឡាយដែលនៅសងខាងផ្លូវត្រូវលុបបាត់ផ្ទៃប្រឡាយនិងធ្វើអោយដីក្នុងប្រឡាយនៅសងខាងមានសភាពដីខ្ពស់ជាងផ្លូវថ្នល់ហើយនៅពេលមានមេឃភ្លៀងធ្លាក់ម្តងៗនៅរដូវវស្សាធ្វើមានជំនន់ទឹកភ្លៀងហូរលិចលង់ទឹកដក់នៅលើផ្លូវ។
ដោយចុះពិនិត្យមើលជាក់ស្ដែងទើបលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដឹកកម្លាំងចុះពិនិត្យហើយបើមិនដោះស្រាយអោយទាន់ពេលវេលាទេនោះមុននិងក្រោយច្បាស់ជារងការខូចខាត់ផ្លូវថ្នល់ជាក់ជាមិនខានឡើយពោលគឺមានផ្លូវគឺមានក្ដីសង្ឃឹមឈានកាត់បន្ថយនូវភាពក្រីក្រផងដែរ ។

ជាមួយគ្នានោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានស្នើដល់គ្រប់បណ្តាក្រុមហ៊ុនដឹកអាចម៍ដីតាមឡានទាំងអស់ដែលប្រកបមុខរបរដឹកដីក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញមេត្តាចូលរួមអនុវត្តន៍តាមការណែនាំនៃរដ្ឋបាលខណ្ឌអោយបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថាពេលមេឃភ្លៀងធ្លាក់មកម្តងៗនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានបញ្ជាដោយផ្ទាល់ទៅដល់គ្រប់បណ្តាសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅពិសេសមន្រ្តីនៃការិយាល័យជំនាញត្រូវចុះតាមដានពីស្ថានភាពទឹកភ្លៀងឬខ្យល់កន្រ្តាក់រួច រាយការណ៍មកលោកជាបន្ទាន់ដើម្បីចុះអន្តរាគមន៍ឬដោះស្រាយភ្លាមៗប្រសិនមានអ្វីកើតឡើងជាយថាហេតុនោះ ៕

អត្ថបទដែលជាប់ទាក់ទង