ស្ថាបនិកក្រុម Wagner លោក Yevgeny Prigozhin ៖ កាលពីដើមខែមេសា សមាជិកជនជាតិអ៊ីរ៉ាក់របស់ខ្លួនម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន
អ៊ុយក្រែន៖ កាលពីថ្ងៃពុធ ស្ថាបនិកក្រុម Wagner លោក Yevgeny Prigozhin បានប្រាប់សារព័ត៌មានរ៉យទ័រថា កាលពីដើមខែមេសា សមាជិកជនជាតិអ៊ីរ៉ាក់របស់ខ្លួនម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន ជាករណីបានទទួលការបញ្ជាក់ជាលើកដំបូងដែលជនជាតិដើមនៅមជ្ឈិមបូព៌ាបានស្លាប់នៅក្នុងជម្លោះនេះ។
សារព័ត៌មាន RIA FAN បានរាយការណ៍មុននេះថា នៅថ្ងៃទី០៧ ខែមេសា លោក Abbas Abuthar Witwit បានស្លាប់ មួយថ្ងៃបន្ទាប់ពីបានមកដល់មន្ទីរពេទ្យរបស់ក្រុម Wagner ក្នុងទីក្រុង Luhansk ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី។
ការប្រយុទ្ធគ្នាជាច្រើនដងនៅទីក្រុង Bakhmut ត្រូវបានបង្កឡើងដោយក្រុមអ្នកប្រយុទ្ធជាប់ទោស ដែល ក្រុម Wagner បានជ្រើសរើសចេញពីពន្ធធនាគារ ដោយសន្យាការលើកលែងទោសប្រសិនបើពួកគេនៅមានជីវិតបន្ទាប់ពីរយៈពេល ០៦ខែនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ លោក Prigozhin បានបញ្ជាក់ថា លោកបានជ្រើសរើសលោក Witwit ពីពន្ធនាគារ ដោយនិយាយថា លោកមិនមែនជាជនជាតិដើមដំបូងរបស់ប្រទេសអារ៉ាប់ដែលបានជ្រើសរើសពីពន្ធនាគារនោះទេ៕
