អភិបាលខណ្ឌព្រែកព្នៅធឹម សំអាន នាំយកអំណោយសម្ដេចទាំងទ្វេរចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន350គ្រួសារនៅសហគមន៍អណ្ដូង6
ភ្នំពេញ៖នៅល្ងាចថ្ងៃទី2ខែមិថុនាឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ. នាយកនិងនាយករងរដ្ឋបាលខណ្ឌ .ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញ .ចៅសង្កាត់.ព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅជាច្រើនរូបទៀត ដោយបានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅសហគមន៍អណ្ដូង6ចំនួន350គ្រួសារនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយបានយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលពួកគាត់រស់នៅសហគមន៍អណ្ដូង6ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសហគមន៍អណ្ដូង6ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៅល្ងាចថ្ងៃនេះគឺជាគ្រឿងបរិភោគ ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងថាចំពោះអំណោយ ដែលយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខាងលើនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនដោះស្រាយជីវភាព ។
បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ350គ្រួសារនៅសហគមន៍អណ្ដូង6 ខាងលើនោះពួកគាត់ពិតជាមានទឹកចិត្តសប្បាយរីករាយខណៈបានទទួលអំណោយរបស់សម្ដេចទាំងទ្វេរតាមរយះលោកអភិបាលរាជធានីភ្នំពេញ ហើយលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានយកអំណោយសម្ដេចទាំងទ្វេរយកមកចែកជូនដល់ដៃពួកគាត់ដោយផ្ទាល់នៅល្ងាចថ្ងៃនេះផងដែរ ៕