ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសស្រីម្នាក់ បាញ់សម្លាប់ខ្លួនឯង

86

ភ្នំពេញ ៖ នារីជាមន្ត្រីនគរបាលអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅម្នាក់បានសម្រេចចិត្តខ្ចីកាំភ្លើងអ្នកធ្វើការជាមួយគ្នាបាញ់សម្លាប់ខ្លូនឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងផ្ទះវិឡាមួយកន្លែងស្ថិតនៅផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។

សពនារីរងគ្រោះខាងលើនេះមានឈ្មោះ វី ស្រីវែន
ភេទស្រី អាយុ២១ឆ្នាំ មុខរបរមន្ត្រីនគរបាលអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឋានៈព្រិនបាលទោ  ស្នាក់នៅចំណុចកើតហេតុខាងលើ។
នៅក្បែរសាកសពគេឃើញមានបណ្ដាំមួយសន្លឹក។

ដោយសរសេរថា កូនសុំទោសប៉ាម៉ាក់កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ.ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ
ហើយកាំភ្លើងនេះកូនខ្ចីបងអូនដែលធ្វើការជាមួយគ្នា.គេអត់ជាប់ពាក់ព័ន្ធទេយកកាំភ្លើងឲ្យគាត់វិញផង កូនសុំទោសហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេកុំឱ្យអស់លុយកូនលាហើយប៉ាម៉ាក់ហើយ លាបងប្អូនទាំង ៤នាក់ លាលោកកុងចៅសុំទោសអត់ពាក់ព័ន្ធនិងនណាទេ ខ្ញុំសម្រេចចិត្តដោយខ្លួនឯង។

តាមការបំភ្លឺរបស់អ្នកជិតខាងជាអ្នកលក់ដូរនៅក្បែរកន្លែងកើតបានអោយដឹងថា ខណ:ពេលដែលគាត់កំពុងតែរៀបចំអីវ៉ាន់លក់ដូរ ស្រាប់តែឮសំលេងស្នូរកាំភ្លើងចំនួន ២ គ្រាប់ ចេញពីក្នុងផ្ទះវីឡាខាងលើនេះ មួយសន្ទុះក្រោយមកក៏មានសំឡេងក្មេងប្រុសដែលត្រូវជាប្អូនបង្កើតរបស់នារីរងគ្រោះខាងលើបានស្រែកទ្រហូរយំបង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយពេលកើតហេតុក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននៃប៉ុស្តិ៍នគរបាលសង្កាត់សំរោង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងការិយាល័យវិទ្យាសាស្រ្តបច្ចេកទេសនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសពនារីខាងលើនេះ ដោយនៅក្បែរខ្លួនជនរងគ្រោះមានបន្សល់ទុកកាំភ្លើងខ្លីម៉ាកG LOCKមួយដើម និងមានស្នាមរបួសក្បាល ដោយសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានបាញ់ក្បាលសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពជនរងគ្រោះខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស៕

អត្ថបទដែលជាប់ទាក់ទង