ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ប្រកាសជូនដំណឹង ដល់ពលរដ្ឋ តាមបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមប្រុងប្រយត្ន័

141

ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃ ទី០៦ ខែមិថុនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៧ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៣ ) តាមបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនត្រូវ ឱ្យ កូន តូច ៗ ចេញក្រៅផ្ទះ ពេលកំពុងមានភ្លៀងធ្លាក់។
ក្រសួងធនធាន ទឹក បានឱ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច ។
២-តំបន់ខ្ពង់រាប ៖ –សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
៣-តំបន់មាត់សមុទ្រ ៖– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង