ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជនជាតិចិនម្នាក់ ត្រូវឃាតករវាយសម្លាប់ ហើយរុំកន្ទេលដឹកយកទៅ បោះចោលក្នុងរណ្តៅបុរីកាំងម៉េង

146

 

កណ្តាល ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានឃាតករវាយសម្លាប់ ហើយរុំនិងកន្ទេលយកសាកសពទៅបោះចោលក្នុងរណ្តៅគ្រិះក្នុងបុរីកាំងម៉ង ស្ថិតនៅភូមិជើងកើប ឃុំឆ្មារពួន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

សាកសពស្ត្រីខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ មានសម្បុរ ស កំពស់ ប្រហែល១ម៉ែត្រ៥៥ ពាក់អាវដៃខ្លីព៍ណខ្មៅ ស្លៀកខោស្ព័រស្នូត ហើយមានស្នាមជាំពេញលើផ្ទៃមុខ សពត្រូវបានឃាតកររុំចងនិងកន្ទេលព៍ណក្រហមចំនួន៣កន្លែង។
សាកសពខាងលើត្រូវបានកម្មករធ្វើផ្លូវប្រទះឃើញនៅក្នុងរណ្តៅគ្រិះនៅក្នុងការដ្ឋានបុរីកាំងម៉េងខណ:ដែលរូបគាត់កំពុងរៀបចំធ្វើផ្លូវ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលឃុំឆ្មារពួន បានទទួលបានព័ត៍មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិបានចុះមកចំនុចខាងលើរួចយកខ្សែហ៊ុំព័ទ្ធ និងរាយការណ៍បន្តទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងនិងកម្លាំងជំនាញការិយាល័យវិទ្យាសាស្ត្របច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះមកពិនិត្យសាកសពស្ត្រីខាងលើ
ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះនេះពិតជាត្រូវបានឃាតករវាយសម្លាប់ហើយដឹកតាមរថយន្តយកមកទម្លាក់ចោលក្នុងរណ្តៅដើម្បីបំបិទភ័ស្ថតាង។

ខណ:ពេលនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការខេត្តកណ្តាលនិងកម្លាំងអាវុធហត្ថខេត្តកំពុងបើកការស្រាវជ្រាវជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង