កូរ៉េខាងជើងបាញ់មីស៊ីល រយៈចម្ងាយខ្លីពីរគ្រាប់
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានReuters កាលពីថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលមានរយៈពេលតិចជាងមួយម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានពីការឆ្លើយតបដែល “មិនអាចជៀសផុត” ចំពោះសមយុទ្ធយោធាដែលបានធ្វើឡើងនៅកាលពីពេលព្រឹកដោយទាហានកូរ៉េខាងត្បូង និងអាមេរិក។
សកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Jake Sullivan ស្ថិតនៅទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។
លោក Sullivan មន្ត្រីការទូតកូរ៉េខាងត្បូងលោក Cho Tae-yong និងរដ្ឋមន្ត្រីទំនាក់ទំនងនយោបាយជប៉ុនលោក Akiba បានពិភាក្សាគ្នាអំពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង និងបានបញ្ជាក់ថាពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធ្វើឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយបាននិយាយថាពួកគេបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។