ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បាតការពារសន្តិសុខក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ជាច្រើនកញ្ចប់

108

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្តែង ខណៈជនសង្ស័យរូបនេះ លាក់ថ្នាំញៀនក្នុងហោប៉ាងខោ ជាច្រើនកញ្ចប់ បម្រុងយកទៅចែកចាយបន្តនោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ប្លុកច្រកធ្យូងផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ឌឹម រដ្ឋា ហៅវ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក វត្ថុតាងដែលបានចាប់យក រួមមាន ១-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ៩កញ្ចប់តូច។

មន្ត្រីប៉ូលិសខណ្ឌទួលគោក បានឲ្យឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌទួលគោក ល្បាត ដើម្បីការពារសុវត្ថិភាព ជូនប្រជាណលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈជិះល្បាតដល់ចំណុច ប្លុកច្រកធ្យូងផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃើញជនសង្ស័យឈរ និងមានការភ័យខ្លាច សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ធ្វើការឆែកឆេរ ក៏ឃើញមានថ្នាំញៀន៩កញ្ចប់ ដាក់ក្នុងហោប៉ៅខោ ទើបប៉ូលិសឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្តង ៕

 

អត្ថបទដែលជាប់ទាក់ទង