ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន ៣នាក់ កាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់

109

ខេត្តព្រះសីហនុ៖នៅពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២:៣០នាទីយប់រំលងអធ្រាត្រ នៅក្រុមទី១០ ភូមិ០១ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហុ មានករណីហិង្សាដោយចេតនាកើតឡើង បង្កដោយជនសង្ស័យចំនួន ៣នាក់ កាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដោយសារតែជនរងគ្រោះ តាមរករឿងជនសង្ស័យ ដោយជនសង្ស័យ បានដឹកប្រពន្ធជនរងគ្រោះ ដើររកស្រីកំណាន់ របស់ជនរងគ្រោះ។

បើតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម:
១-ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្រុមទី១៦ ភូមិ០១ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ គឺជាជនដៃដល់អ្នកកាប់ ។
២-ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ០១ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង ។
៣-ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ០១ក្រុង-ខេត្តព្រះសីហនុ សមគំនិត ជាអ្នកបើកម៉ូតូ ។
-ជនរងគ្រោះឈ្មោះ ឡូង​ ផារី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេនគរសំរិទ្ធ បច្ចុប្បន្នរស់នៅ ក្រុមទី២០ ភូមិ០១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសក្បាលលើត្រចៀកខាងឆ្វេង(ធ្ងន់) បច្ចុប្បន្នបានដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។-វត្ថុតាងចាប់យកបាន:១- ម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ-ក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) ។ ២- កាំបិតបុ័ងតោ ដងដែក១ (អាវុធធ្វើសក្មភាព) ។ មូលហេតុ: ជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឺកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់ របស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ខាងលើ ត្រូវបានកម្លាំងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង