ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករប្រដាល់ភូមា Dave Leduc ដែលស្រឡាញ់ប្រទេសកម្ពុជា ចង់ចាប់ដៃឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

38

 

ភ្នំពេញ ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះទឹកចិត្តរបស់កីឡាករប្រដាល់ភូមា Dave Leduc ដែលស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ បន្ទាប់ពីកីឡាករប្រដាល់ភូមារូបនេះញ្ជាក់ថាទោះលោក ជាជនជាតិបរទេសក៏ដោយ ក៏លោកស្រឡាញ់និងគោរពកម្ពុជា ហេតុនេះហើយបានជាលោកព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត ហើយលោកចង់ចាប់ដៃឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 15 ខែសីហាឆ្នាំ 2023 នេះបានថ្លែងសារនៅលើផេក facebook ផ្លូវការថា “សួស្ដីលោក Dave Leduc !
សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។
រង់ចាំជួបគ្នានៅប្រទេសកម្ពុជានាចុងឆ្នាំនេះពេលដែលលោកមកកាន់ប្រទេសកម្ពុជា”។

កីឡាករប្រដាល់ភូមា Dave Leduc បានសរសេរសារគោរពជូនឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតថា “ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសកម្ពុជា។
នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវ ទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំ បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំ មកដល់កម្ពុជា។
ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែល មានប្រជាជនចំនួន 54 លាននាក់ ប្រទេសកម្ពុជាមាន 16 លាន នាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បី អបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹង និយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធ ចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្តមចូលចិត្តសិល្បៈក្បាច់គុណ ឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើ ឯកឧត្តមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។
ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរ បុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត….. ខ្ញុំចង់ចាប់ដៃឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្តមអាចពិចារណាតាម ការអញ្ជើញរបស់ខ្ញុំ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។

ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត…. ខ្ញុំចង់ចាប់ដៃឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្តមអាចពិចារណាតាម ការអញ្ជើញរបស់ខ្ញុំ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ”៕

 

អត្ថបទដែលជាប់ទាក់ទង