ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរទីទុយ៤នាក់អស់លក្ខណ៍ ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់

66

តាកែវ៖ ដោយផ្អែកទៅតាមការកំណត់មុខសញ្ញាតាមរយៈកាំមារ៉ាសុវត្ថិភាព និងការផ្តល់ព័ត៌មានពីជនរងគ្រោះ និងតាមរយៈការប្រមូលព័ត៌មានពីជំនាញក៏ដូចជាតាមបណ្តាប៉ុស្តិ៍រដ្ឋបាលបានផ្តល់មកនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្ត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ក្នុងនោះស្រី០១នាក់។

ជនសង្ស័យបានចំនួន០៤នាក់រួមមានដូចខាងក្រោម ៖
ជនសង្ស័យទី១ឈ្មោះ សឿន ថុនា ភេទប្រុស អាយុ៣៤ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចយ៉ាងសកម្មមួយក្នុងមូលដ្ឋានស្រុកគិរីវង់ដែលសមត្ថកិច្ចយើងកំពុងតាមដាន ។
ជនសង្ស័យទី២.ឈ្មោះ គួន លីដា (ហៅ អ៊ុយក្រែន) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាលួចយ៉ាងសកម្ម) ។
ជនសង្ស័យទី៣.ឈ្មោះ អ៊ុំ គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ជាស្រីស្នេហ៏របស់ជនសង្ស័យឈ្មោះ សឿនថុនា ។
ជនសង្ស័យទី៤.ឈ្មោះ ហ៊ុន សុផានិត អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងនោះដែរសមត្ថកិច្ចយើងបានធ្វើការសួរនាំជនសង្ស័យ ហើយក៏សុំការអនុញ្ញាតពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដើម្បីសុំឆែកឆេរផ្ទះជនសង្ស័យពេលឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញសម្ភារៈ នឹងវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានដូចជា ៖ ស្លាកលេខម៉ូតូមានចំនួន០៧ស្លាកលេខ -ប្រដាប់កាច់សោរ ក ម៉ូតូ នឹង ប្រដាប់ឆ្កឹស សោរផ្ទះ -កាំមារ៉ាសុវត្ថភាពចំនួន០៤គ្រាប នឹងសម្ភារៈសំរាប់កែច្នៃម៉ូតូមួយចំនួនធំព្រមទាំង សំបកទូរស័ព្ទមួយចំនួនធំទៀត ។

ក្រោយឆែកឆេររួចជនសង្ស័យឈ្មោះ សឿន ថុនា ក៏បានឆ្លើយសារភាពថា៖ ខ្លួនបានធ្វើសកម្មភាពបទល្មើសដូចមានខាងក្រោម៖
១• ធ្លាប់លួចម៉ូតូនៅរាជធានីភ្នំពេញបានចំនួន០២ករណី មិនចាំថ្ងៃ•ខែ•ជាមួយជនសង្ស័យឈ្មោះ ដា (ហៅអ៊ុយក្រែនមិនស្គាល់ទីលំនៅ ) ។
២•លួចម៉ូតូថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ វេលាម៉ោង០៣នឹង៥០នាទីជាមួយឈ្មោះដា ហៅ អ៊ុយក្រែនដដែល ។
៣•លួចម៉ូតូថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានគាស់ហាងលក់ទូរស័ព្ទដៃវេលាម៉ោង២៤(ដោយលួចជាមួយឈ្មោះដា ហៅអ៊ុយក្រែន ដដែល )។

រីឯបញ្ហាស្លាកលេខម៉ូតូគឺឈ្មោះចិត្រ រួមទាំងឈ្មោះ ដួង បានលួចម៉ូតូមកពីភ្នំពេញទុកនៅផ្ទះរបស់ឈ្មោះ សឿង ថុនា ហើយចំណែកទីលំនៅរបស់ឈ្មោះចិត្រ និងឈ្មោះ ដួង ជនសង្ស័យមិនស្គាល់ទីលំនៅរបស់ពួកគេនោះទេ។
ចំណែកជនសង្ស័យឈ្មោះ គួន លីដា (ហៅ អ៊ុយក្រែន) ឈ្មោះ អ៊ុំ គីមហ័ង និង ឈ្មោះ ហ៊ុន សុផានិត ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតមានការពាក់ព័ន្ធជាមួយឈ្មោះ សឿន ថុនា ក្នុងករណីលួចកន្លងមកពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនឹងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង