ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ស្លាប់ ដោយសារផ្ទុះធុងហ្គាស

48

 

ភ្នំពេញ ៖ ករណីផ្ទុះហ្គាសក្នុងផ្ទះល្វែងក្នុងបុរីមួយកន្លែង ដែលស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ នាវេលាម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចេញទៅជួយអន្តរាគមន៍បាញ់ទឹក ទប់ស្កាត់ការពារនៅទីតាំងកើតហេតុ ដើម្បីកុំឲ្យមានការរាលដាលបន្ត ទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នៃទីតាំងកើតហេតុខាងលើ។

ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើនេះ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះខាងលើ បានថប់ដង្ហើមស្លាប់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ​កម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលអូរបែក្អម សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសពនិងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។

ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយរលាកភ្លើងនិងថប់ដង្ហើមដោយសាផ្ទុះធុងហ្គាសពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង