ចាប់ឃាត់ប្ដី ចាក់សម្លាប់ប្រពន្ធ នៅខណ្ឌមានជ័យបានហើយ
ភ្នំពេញ ៖ មិនដល់២៤ម៉ោងផង បុរសជនសង្ស័យដែលសម្លាប់ប្រពន្ធខ្លួនចោល ពេលមានជម្លោះក្នុងគ្រួសារ ប្រើកាំបិតចាក់ចំពោះខាងស្ដាំចំនួន១កំបិត និងព្យាយាមរត់គេច កងកម្លាំងស្រាវជ្រាវរយៈពេលមិនដល់២៤ម៉ោងផង បង្រ្កាបឃាត់ខ្លួនជនសង្ស័យកំពុងតែអង្គុយផឹកស៊ីបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បាននាំមកសាកសួរនាំ នៅផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ ជាទីតាំងកន្លែងកើតហេតុ ។
លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានឲ្យដឹងថា កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៣នៅចំណុចផ្ទះលេខ២១ ក្រុមទី១០ ស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៣នៅចំណុចផ្ទះលេខ២១ តាមផ្លូវបេតុង ក្រុម១០ ស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ បានរាយការណ៍ថា មានករណីប្ដីប្រើហិង្សាមកលើប្រពន្ធ និងយកកូនកាំបិតចាក់ទៅលើពោះខាងស្ដាំស្រ្តីរងគ្រោះ ហូរឈាមហើយបុរសប្ដីជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាល មេឌី ១១៥ ឯកជន នៅម៉ោងកើតហេតុ ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២៣ រហូតដល់ម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១៧ខែឆ្នាំដដែល ដោយសាររបួសធ្ងន់ពេក បានស្លាប់បាត់ជីវិត ហើយជនសង្ស័យបុរសប្ដីបានជិះម៉ូតូរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។ ក្រោយកើតហេតុបានកម្លាំងជំនាញ បានពិនិត្យកោសល្យវិច្ឆ័យសព និងបានសន្និដ្ឋានករណីអំពើហិង្សា បណ្ដាលមនុស្សស្លាប់ ( ឃាតកម្មប្ដីសម្លាប់ប្រពន្ធ) ។
ជនសង្ស័យឈ្មោះ គីម ពៅហៅអុក ជនជាតិវៀតណាម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ឆ្នាំ ជាប្ដីស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមួយជាមួយជនរងគ្រោះជាប្រពន្ធឈ្មោះ ធី បិតហឿងហៅកាប៉ោង ជនជាតិវៀតណាម ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ ឃាត់ខ្លួនពីហិង្សាបណ្ដាលជនរងគ្រោះទទួលមរណភាព (ឃាតកម្ម) ។
លោកអធិការបន្តទៀតថា ក្រោយកើតហេតុកម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានស្រាវជ្រាវរហូតដល់កំណាត់មុខសញ្ញា ឃើញនៅមូលដ្ឋានខណ្ឌច្បារអំពៅ នៅម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ បានសហការជាមួយអាជ្ញាធរអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះបង្រ្កាបបានជនសង្ស័យ ប្ដីសម្លាប់ប្រពន្ធនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បញ្ជូនមកអធិការដ្ឋានខណ្ឌមានជ័យវិញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕