ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ុតសត្វទាចំនួន ២៦ ១០០គ្រាប់ នាំចូលមកគ្មានប្រភពច្បាស់លាស់ ឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ ក្រុមការងារបានឃាត់ចាប់

52

ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌លឿង ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ ២BA-០៥៨៤ ដឹកស៊ុតសត្វទាចំនួន ២៦ ១០០គ្រាប់ ដោយស៊ុតខាងលើនោះនាំចូលមកគ្មានប្រភពច្បាស់លាស់ ឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិត្រង់ចំណុចរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតទាសរុបចំនួន ២៦ ១០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង