អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ដោយសាវិបត្តិផ្លូវចិត្តក្នុងគ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៉ីវ រិទ្ធ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានបាញ់សម្លាប់ខ្លួនឯង ដោយសារមានវិបត្តិផ្លូវចិត្តគ្រួសារ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានប្រកាសពីដំណឹងមរណភាព៖ លោកឧត្តមសេនីយ៍ទោ អ៉ីវ រិទ្ធ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលមរណភាព នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
បច្ចុប្បន្នសពកំពុងដម្កល់ធ្វើបុណ្យនៅផ្ទះលេខ២៩ ផ្លូវម្លិះ បុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕