ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកប៉ះ អ្នកដើរឆ្លងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

87

ព្រៃនប់ ៖ នៅវេលាម៉ោង០៨:៣៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ស្ថិតក្នុងភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ០១គ្រឿងម៉ាកDream សង់ C១២៤ ដៅពីព្រះសីហនុ-ភ្នំពេញ បានបុកប៉ះជាមួយបុរសថ្មេីជេីងម្នាក់ កំពុងដេីរឆ្លងផ្លូវ បណ្តាលអោយ បុរសថ្មេី ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែកអ្នកបេីកបរម៉ូតូម៉ាកDream សង់ របួសមធ្យម កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចុះជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និងការពារទីតាំងកើតហេតុ ដើម្បីឱ្យមន្រ្តីជំនាញបន្តនិតីវិធី។

បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនឃុំទួលទទឹង ចំណែកសាកសពត្រូវបានសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង