ឃាត់ក្មេងទំនេីង ចំនួន០៧នាក់ ពីបទផឹកសុីស្រវឹងឡូឡារំខានដល់អ្នកស្រុក
អន្លង់វិល ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ នាទីកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនេីងចំនួន០១ក្រុមមានគ្នាចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៤នាក់ដែលមានឈ្មោះដូចខាងក្រោម:-
០១-ឈ្មោះ ម៉ាត់ សៀវអ៉ី ភេទស្រី អាយុ១៤ឆ្នាំ
០២-ឈ្មោះ ហួន គឹមនន្ទ ភេទប្រុស អាយុ១៥ឆ្នាំ
០៣-ឈ្មោះ គូ ចីនណា ភេទប្រុស អាយ១៨ឆ្នាំ
០៤-ឈ្មោះ ហុន សុគន្ធបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ។
អ្នកទាំង០៤នាក់រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
០៥-ឈ្មោះ យាន កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកឈេីត្រាវ ឃុំអន្លង់វិល។
០៦-ឈ្មោះ ភុន សុីលាភ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំអន្លង់វិល។
០៧-ឈ្មោះ ហៀម ចាន់ ម៉ូលីកា ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិស្វាយយាង ឃំុស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពីបទផឹកសុីស្រវឹងឡូឡារំខានដល់អ្នកស្រុកនៅចំណុចក្រោយសាលាបឋមសិក្សាអន្លង់វិលស្ថិតនៅភូមិអន្លង់វិល ឃំុអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
-ករណីនេះត្រូវបានសមត្ថកិច្ចយេីងធ្វេីការនាំខ្លួនជនខាងលេីមកប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលដេីម្បីធ្វេីកិច្ចសន្យាអប់រំ រួចអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅអប់រំបន្ដនៅមូលដ្ឋានវិញ៕