កម្ពុជា-ថៃ ចូលរួមលោតឆត្រមិត្តភាព និងពិធីបិទវគ្គលំហាត់រួមគ្នាការសង្គ្រោះគ្រោះមហន្តរាយលើផ្ទៃទឹក និងតំបន់ព្រៃភ្នំ នៅបញ្ជាការដ្ឋានសង្គ្រាមពិសេសភូមិន្ទថៃ
ប្រទេសថៃ៖ នាថ្ងៃទី១៦ដល់ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការបញញជាការដ្ឋានទ័ពិសេសអមដំណើរដោយនាយទាហាន នាយទាហានរងជាច្រើនរូបទៀតបាន អញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ ចូលរួមលោតឆត្រមិត្តភាព និងពិធីបិទវគ្គលំហាត់រួមគ្នា «ការសង្គ្រោះគ្រោះមហន្តរាយ»(លើផ្ទៃទឹក និងតំបន់ព្រៃភ្នំ) ឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយុទ្ធវិធីកងទ័ពជើងគោកភូមិន្ទថៃ ខេត្តលុបប៊ូរី នៃព្រះរាជាណាចក្រថៃ។
វរសេនីយ៍ឯក ចោម ថារស់ នាយសេនាធិការរងបញ្ជាការដ្ឋានទ័ពពិសេស និងជាប្រធានគ្រប់គ្រងកម្លាំងកងប្រតិបត្តិ ការរុករកសង្រ្គោះគ្រោះមហន្តរាយលេខ៩១១ចំនួន ៣២នាក់បានចេញដំណើរមកចូលរួមធ្វើលំហាត់រួមគ្នាជាមួយកម្លាំង បញ្ជាការដ្ឋាន សង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃតាំងពីថ្ងៃ០៦ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។
ត្រូវបានបែងចែកហ្វឹកហាត់ជា ០២ក្រុម.ក្រុមទី ១ក្រុមផ្ទៃទឹក ហ្វឹកហាត់អនុវត្តហែលទឹកចម្ងាយ១០០០ម ឯកសណ្ឋានប្រយុទ្ធ លក្ខណ:ជាក្រុម បំពាក់ជើងទា វ៉ែនតាមុជទឹក និងអាវBCD, អនុវត្តរបៀបលោតចេញពីឧត្ថម្ភាគចក្រដោយពាក់ជើងទា វ៉ែនតាមុជទឹក និងអាវBCD និងជួយជនរងគ្រោះនៅ ទីទួលដែលទូកចូលមិនដល់ អនុវត្តលោតចេញពីឧត្ថម្ភាគចក្រចូលក្នុងទឹកកម្ពស់ ៣ម ទៅ៥ម (បំពាក់ជើងទា) និងអនុវត្ត ទម្លាក់ទូកពីឧត្ថម្ភាគចក្រ រួចលោតទម្លាក់ខ្លួនតាមក្រោយ ហែលទៅរកទូក។ក្រុមទី២ ក្រុមឡើងភ្នំ អនុវត្តរៀនរបៀបចងខ្សែ របៀប ចុះខ្សែពួរពីលើភ្នំ របៀបចងខ្សែ និងវិធីប្រើប្រាស់ហ្វ្រង់ការចុះជួយសង្គ្រោះជនរងគ្រោះ អនុវត្តចុះខ្សែផាសស្រូប (ខ្សែពួរធំ) ពីឧត្ថម្ភាគចក្រកម្ពស់ ១០-១៥ម, អនុវត្តចុះខ្សែរីភ្លីង ពីឧត្ថម្ភាគចក្រកម្ពស់ ១៨ម ទៅជួយជនរងគ្រោះដោយប្រើហ្វ្រង់ការ (ដាក់លើ ឧត្ថម្ភាគចក្រ និងយកជនរងគ្រោះចេញពីឧត្ថម្ភាគចក្រ។
សូមបញ្ជាក់ថា:ការធ្វើលំហាត់រួមគ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣និងមានកម្មវិធីលោតឆត្រមិត្តផងដែររវាងក្រុមលោតឆត្របញ្ជាការដ្ឋានទ័ពពោសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយក្រុមលោតឆត្របញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងធ្វើពិធីបំពាក់ស្លាកសញ្ញាឆត្រ និងប្រគល់វិញ្ញាបនបត្រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេស កងទ័ពភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា៕