ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនបង្កជម្លោះ ៩នាក់ បញ្ជូនទៅតុលាការ

97

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនករណីហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ, កាំបិតផ្គាក់, ដាវសាំម៉ូរៃ, ដំបងឆក់ និងឈើជ្រុង វាយប្រតាយប្រតបគ្នាទៅវិញទៅមក បង្ករបួសធ្ងន់ស្រាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី ផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

+ ភាគីទី១ :
១-ឈ្មោះ លឹម វឹកដក ភេទប្រុស អាយុ៣០ ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករ (ពុំរងរបួស) ។ ឃាត់ខ្លួន
២-ឈ្មោះ ឃូ ខិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន ។
៣-ឈ្មោះ សុខ ហុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (រងរបួសស្រាល) ឃាត់ខ្លួន ។
៤-ឈ្មោះ លី ហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន
៥-ឈ្មោះ ទៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យ ។
៦-ឈ្មោះ សុខ ខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (ពុំរងរបួស) ឃាត់ខ្លួន ។
អ្នកទាំង០៦នាក់មានទីលំនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ ។

+ភាគីទី២ :
១-ឈ្មោះ ឆេង ផន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅកម្មករ (រងរបួសស្រាល) ឃាត់ខ្លួន ។
២-ឈ្មោះ ថាច់ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ (រងរបួសស្រាល) ឃាត់ខ្លួន ។
៣-ឈ្មោះថាច់ នី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រងរបួសស្រាល) ឃាត់ខ្លួន ។
៤-ឈ្មោះ ប៉ុន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់ (រងរបួសស្រាល) ឃាត់ខ្លួន ។
៥-ឈ្មោះ ថាច់ ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យកេតុមាលា ១៧៩ ។
៦-ឈ្មោះ ឃឿន សុខេង ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីពេទ្យឯកជន ។
៧-ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យសែនសុខ ។
អ្នកទាំង០៧នាក់ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ភ្នំពេញ ។

សំភារៈដកហូតរួមមាន ៖ រថយន្តម៉ាក Tacoma ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ២BM-០៤៥៤ ចំនួន០១គ្រឿង (របស់ឈ្មោះ សុខ ខុម) ។ ផាស្អាប់ ពណ៌ស ស្លាកលេខព្រៃវែង១Q-៥៨៦៣ ចំនួន ០១ គ្រឿង (របស់ឈ្មោះ សិទ្ធិ), ម៉ូតូម៉ាក Hongda C១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ១IK-៨២៦៩ (របស់ឈ្មោះ ឃឿន សុខេង ), ដាវសាំម៉ូរៃ ចំនួន ០១ ដើម, កាំបិតផ្គាក់ ចំនួន ០១ ដើម, កាំបិតបុ័ងតោ ចំនួន ០១ ដើម, ដំបងឆក់ចំនួន ០១ ដើម និងដំបងឈើជ្រុង ចំនួន ០២ ដើម ។

ដំណើរឿងហេតុ ៖ នៅថ្ងៃទី១៨.០៨.២០២៣ វេលាម៉ោង២២:០០នាទី មានជនសង្ស័យ០២ក្រុមប្រដាប់ដោយកាំបិតបុ័ងតោ , ដាវសាំម៉ូរៃ, កាំបិតផ្គាក់ និងដំបង មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក និងមានរថយន្តជិះដេញបុកផាស្អាប់ និងម៉ូតូ នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗ ឃាត់បានជនសង្ស័យចំនួន០៩នាក់ យកមកប៉ុស្តិ៍តែម្ដង ។

បច្ខុប្បន្ន ជនសង្ស័យទាំង០៩នាក់ បានបញ្ជូនមកអធិការដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង