ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃ ប្រេងឥន្ធនៈនៅកម្ពុជា៖សាំង ធម្មតា(ឡើងថ្លៃ១០០៛ ) ត្រូវ លក់តម្លៃ ៤,៦៥០រៀល ខណៈ ម៉ាស៊ូត(តម្លៃ ដដែល) លក់៤,៧០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-៣១ ខែ សីហា នេះ

43

ភ្នំពេញ ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹកថ្ងៃ ចន្ទទី២១ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ១០០៛ )ខណៈ ប្រេងម៉ាស៊ូត (តម្លៃ ដដែល)ថែម ទៀត ។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧០០រៀលក្នុង១លីត្រ។

ជាក់ស្ដែងនៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៩១៩រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៩៦៩រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ។ ដូច្នេះ ថ្លៃលក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.៦៥០រៀល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ៤.៧០០រៀលនៅដដែល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង