ក្រសួងធនធានទឹកប្រកាសឲ្យពលរដ្ឋបាន ដឹងអំពី ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា សូមឲ្យប្រុងប្រយ័ត្ន
ភ្នំពេញ ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបាន
ខ្ពស់មិនត្រូវ ឱ្យកូនតូចៗចាកចេញ ពីផ្ទះ ឬលេងទឹកភ្លៀងនោះទេ ព្រោះវាងាយរងគ្រោះថ្នាក់ នៃ បាតុភូតរន្ទះបាញ់ ។
ក្រសួងធនធនធានទឹកបានគូសបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C –អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២.តំបន់ខ្ពង់រាប៖–សីតុណ្ហភាពអប្បប
រមា មានពី ២២-២៤ °C– សីតុណ្ហភាពអតិបរមា មានពី៣០-៣២ °C– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣-តំបន់មាត់ សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C –អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកំពស់មធ្យម ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន៕. សំរិត