ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលទីប្រឹក្សា ជំនួយការទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី២២ ខែសីហា
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលទីប្រឹក្សា ជំនួយការទាំងអស់ របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទីប្រឹក្សា ជំនួយការទាំងអស់របស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
