អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ៣លានរៀល ជូនអ្នកជំងឺមួយរូប រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ដែលបានមានជំងឺធ្ងន់ធ្ងរ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅជូនអ្នកជំងឺមួយរូប មានឈ្មោះ ម៉ែន ភៀន អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលបានមានជំងឺធ្ងន់ធ្ងរ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅទទួលយកនៅក្រុងកោះរ៉ុង យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
បុរសជាអ្នកជំងឺ និងក្រុមគ្រួសារ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសង្គ្រោះ និងបានឧបត្ថម្ភថវិកា សំរាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕