ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចប្រគល់ភារកិច្ចជូនសន្តិបណ្ឌិត ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ

103

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចំនួន ៣រូប បន្ថែមលើមុខងារបច្ចុប្បន្ន។

តាមរយៈសេចក្តីសម្រេចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះរួមមាន៖

ទី១៖ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ
ទី២៖ ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ
និងទី៣៖ បណ្ឌិត ទូច សុឃៈ ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង