ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនយុវជន២នាក់ ដែលជិះម៉ូតូស្ពាយដាវ ៣ដើម នៅទំនប់ទួលគោក

136

 

ភ្នំពេញ ៖ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួន យុវជន២នាក់ រួមនិងដាវកែវច្នៃ ចំនួន ៣ដើម នៅចំណុចបណ្តោយផ្លូវកា៥ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១”០០នាទីរំលងអាធ្រាត ។

លោកអធិការខណ្ឌ ហ៊ាង ថារ៉េត បានអោយដឹងថា យុវជនទាំង២នាក់នេះ ៖
១-ឈ្មោះ សុង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំមុរបរ មិនពិតប្រាកដ ស្នាក់នៅសងា្កត់ក្រាំងធ្នង់ ខណ្ឧសែសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។
២-ឈ្មោះ ទ្រី ប៊ុនហាប់ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកេង កង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ៖ដាវកែឆ្នៃ ចំនួន០៣ដើម និងម៉ូតូ០១គ្រឿង ម៉ាក SUZUKI .NIXពណ៏សរ សា្លកលេខភំ្នពេញ1JR.8993 ។

បើតាមរៀបរាប់របស់ក្មេងទំនើងនេះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ខ្លួន និងបក្សពួកបាននាំគា្នជិះម៉ូតូជិត២០គ្រឿង ចេញពីកោះពេជ្រ សំដៅមកវត្តឧត្តរាវតី នៅឫស្សីកែវ មកយកដាវដែលលាក់ទុកនៅគុម្ពស្មៅតាមរបងវត្ត ហើយយកបានដាវហើយ ក្រុមខ្លួនក៏នាំគា្នជិះម៉ូតូសំដៅមកទំនប់ទួលគោក ផ្លូវកា៥ ក្រុម៧ ភូមិចុងខ្សាច់ ក៏ជួបកំលាំងល្បាតនគរបាលខណ្ឌ ធើ្វការព្រួតពិនិត្យឆែករកឃើញដាវកែឆ្នៃចំនួន០៣ដើមលាក់នៅនឹងខ្លួនតែម្តង ចំណែកបក្សពួកផ្សេងទៀតនាំគា្នជិះម៉ូតូរត់គេចខ្លួន។
បច្ចុប្បន្ន កំលាំងខណ្ឧ និងប៉ុសិ្ត កំពុងកសាងសំណុំរឿងនិងស្រាវជ្រាវរកបក្សមកចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង