ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជួនសង្ស័យ៧នាក់ ទៅតុលាការ ករណីលួច បំពុលឆ្កែយកម៉ូតូ

54

 

ពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២៣ បានកសាងសំណុំរឿងបញ្ជូនសង្ស័យ ៧នាក់ ទៅតុលាការករណីលួច បំពុលឆ្កែយកម៉ូតូ។

នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ហ វទ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីជនសង្ស័យមួយក្រុម លួច បំពុលឆ្កែយកម៉ូតូ។

សង្ខេបរឿងហេតុ៖ យោងពាក្យបណ្តឹង កំណត់ហេតុបណ្តឹង កំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ហ វទ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៤:៣០នាទី ប្រពន្ធរបស់ខ្លួនបានជិះម៉ូតូមកពីទិញទឹកដោះគោអោយកូនរួចដាក់ម៉ូតូនៅក្រោមផ្ទះចាក់សោជន្ទល់ ចាក់សោករួច យកអង្រឹងគ្របពីលើដូចសពដងហើយឡើងដេកលើផ្ទះលុះព្រឹកឡើងថ្ងៃទី២៥ ខែសីហា ២០២៣ វេលាម៉ោង៤:៣០នាទី ខ្លួនចុះពីលើផ្ទះរៀបចំអីវ៉ាន់ទៅស្រែស្រាប់តែមិនឃើញម៉ូតូទើបប្ដឹងរាយការណ៍ជូនសមត្ថកិច្ច។

សម្ភារៈបាត់បង់ ម៉ូតូC125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1N ៨៨៦០ ផលិតឆ្នាំ ២០២២។

ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាក់ស្ដែងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧:៤០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានចំនួន ៧នាក់÷
១. ឈ្មោះ សន សងហង ភេទប្រុស អាយុ២១ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (ប្រព្រឹត្តផ្ទាល់ មានសារធាតុញៀន)
២.ឈ្មោះ ចន ចរន ភេទប្រុស អាយុ២១ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (ប្រព្រឹត្តផ្ទាល់ គ្មានសារធាតុញៀន)
៣. ឈ្មោះ អច សអន ភេទប្រុស អាយុ១៩ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (ប្រព្រឹត្តផ្ទាល់ គ្មានសារធាតុញៀន)
៤. ឈ្មោះ សអម គនណរដ ភេទប្រុស អាយុ១៧ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិត្រពាំរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។ (ប្រព្រឹត្តផ្ទាល់ គេចខ្លួន)
៥. ឈ្មោះ ល សណត ភេទប្រុស អាយុ១៦ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (មើលផ្លូវ អនិតិជន គ្មានសារធាតុញៀន)
៦. ឈ្មោះ យន យន ភេទប្រុស អាយុ១៧ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (មើលផ្លូវ គ្មាសារធាតុញៀន)
៧. ឈ្មោះ យន សវធន ភេទប្រុស អាយុ១៧ឆ្នាំ
មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ។ (មើលផ្លូវ គ្មានសារធាតុញៀន)។

ជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតីវិធីបញ្ជូនទៅខេត្ត៕

អត្ថបទដែលជាប់ទាក់ទង