ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ទាវម្ចាស់រង្វាន់ជេីងឯកបង្ហោះម៉ូតូធំCBR កំលាំង 1000CC លេីខ្នងភ្នំគីរីរម្យ សមត្ថកិច្ចនគរបាលឃាត់ភ្លាមៗដេីម្បីធ្វើកិច្ចសន្យាអប់រំណែនាំ

48

កំពង់ស្ពឺ ៖ វេលាម៉ោង០៩:៣០នាទីថ្ងៃទី២៧ខែសីហាឆ្នាំ២០២៣ ស្ទាវបង្ហោះម៉ូតូលេី ខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋ បញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HO NDA CBR កំលាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អេី លនិងគ្រោះថ្នាក់បំផុត។

បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច ។

យោងតាមប្រភពអោយដឹងថា ម្ចាស់ម៉ូតូនេះគឺមានជំនាញខាងបង្ហោះម៉ូតូនិងធ្លាប់ធ្វេីសកម្មភាពច្រេីនលេីកច្រើនសារណាស់មកហេីយ ក្នុងពេលធ្វេីសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យនិងទឹកដៃរបស់គេក្នុងការអនុវត្តតាម ប្រព័ន្ធបណ្ដាញ YOUTUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូគឺខ្លួនប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាលេីកបន្ដ ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរនិងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វេីរធ្វេីឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕

អត្ថបទដែលជាប់ទាក់ទង