ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ាង សុផាល្លែត ៖ ចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

42

កំពង់ស្ពឺ៖ លោកអ៊ាង សុផល្លែត រដ្ឋម ន្រ្តីក្រសួងប រិស្ថាន  កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣  បានធ្វើដំណើរទស្សនកិច្ច ជួបសំណេះ សំ ណា ល ជាមួយមន្រ្តីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដំ ណើ រ ទ ស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន  គឺទី១ចុះពិនិត្យទីតាំងដាំកូនឈើ ទី២. ប ន្ត ចូ ល ដុតធូបនៅព្រះអង្គគោកធ្លក ទី៣.ពិនិត្យមើលតំបន់អាណាធិប តេយ្យក្នុ ងឧ ទ្យាន ជាតិ គិ រី រម្យ ទី៤  បន្តមើលទីតាំងឧទ្យានបោះតង់គិរីរម្យ និងទី៥ចុះជួបពិនិត្យមើលសហគមន៍ចំបក់ និង សិ ប្ប កម្មកែច្នៃឫស្សី។

ជាមួយគ្នានេះ ដែលអមដំណើរដោយលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនឹងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរ ដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ ក៏បានចុះទៅពិនិត្យទីតាំងដាំកូនឈើក្នុ ងបរិវេណមជ្ឈ មណ្ឌ លវប្បធម៌ ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង ពិ ធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។  ជាលទ្ធផល ការចាក់ដី បំពេញកសិណ ខាងក្នុង និងខាងក្រៅ សម្រេចបានលទ្ធផលជិត ៩០% ហើយ ដោយឡែកចំពោះការដាំស្មៅ និង ដើមឈើ នឹងសម្រេចឱ្យបានត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមរំលឹកថា៖ ក្រសួងបរិស្ថានបានសម្រេចដាំដើមឈើប្រមាណជិត ២ម៉ឺនដើម នៃផែន ការសរុបប្រមាណ ៣ម៉ឺនដើម លើផ្ទៃដីជាង ២ហិកតា ក្នុង បរិ វេណ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសា សនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង