ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ៧មករាបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ អនុម័តប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីប្រចាំខែសីហា

105

 

ភ្នំពេញ៖ នៅសាលាខណ្ឌ៧មករា ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និង លោកថេង សុថុល អភិបាលខណ្ឌ៧មករា ដើម្បីពិនិត្រ និង អនុម័តដូចខាងក្រោមនេះគឺ

ទី1-ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ ។
ទី2-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌ៧មករា ។
ទី3-ពិនិត្យ និង អនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសីហា ឆ្នាំ២០២៣ ។
ទី4-ពិនិត្យ និងអនុម័តសេចក្ដីព្រាងឯកសារ និងកម្មវិធីស្ដីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ និង ទី៥បញ្ហាផ្សេងៗមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង